កញ្ចប់ការលាងឈាម (Hemodialysis)

ប្រើប្រាស់ឥទ្ធិពលនៃបច្ចេកវិទ្យា ដើម្បីលើកកម្ពស់គុណភាពជីវិត…

សម្រាប់​អ្នក​ដែល​មាន​ជំងឺ​តម្រងនោម​ធ្ងន់ធ្ងរ ការ​លាង​ឈាម​គឺ​ជាបន្ទាត់ជីវិតរបស់ពួកគេ។ តម្រងនោម ដែលមានសុខភាពល្អមានមុខងារក្នុងការច្រោះកាកសំណល់ និងសារធាតុរាវដែលលើសចេញពីឈាម ដូចនេះនៅពេលដែលតម្រងនោមមិនដំណើរការ ជាតិពុលទាំងនេះកកកុញ ដែលនាំឱ្យមានផលវិបាក ដែលគំរាមកំហែងដល់អាយុជីវិត ដូចជាអតុល្យភាពអេឡិចត្រូលីត សារធាតុរាវលើសកម្រិត និង ធ្វើឱ្យការផលិតកោសិកាឈាមក្រហមចុះខ្សោយ។ ការលាងឈាម (Hemodialysis)  ដើរតួជាតម្រង នោមសិប្បនិម្មិត ដោយច្រោះកាកសំណល់ និងសារធាតុរាវដោយប្រើម៉ាស៊ីន។ ទោះបីការលាងឈាម មិនមែនជាការព្យាបាលក៏ដោយ ការលាងឈាមផ្ដល់ឱកាសឱ្យអ្នកដែលមានបញ្ហាតម្រងនោម រក្សាបាននូវវអារម្មណ៍មានសុខុមាលភាព និងធ្វើឱ្យគុណភាពនៃជីវិត និងសុខភាពជារួមកាន់តែប្រសើរ ឡើង។