កញ្ចប់ពិនិត្យសុខភាពកុមារទូទៅ

ផ្ដល់នូវមូលដ្ឋានគ្រឹះសម្រាប់សុខភាព និងសុខុមាលភាពរបស់កូនអ្នក…

ការពិនិត្យសុខភាពកុមារជាទៀងទាត់ គឺជាមូលដ្ឋានគ្រឹះក្នុងការធ្វើឱ្យកុមារមានសុខភាពល្អពេញមួយជីវិត។ ការជួបប្រឹក្សានេះជាការតាមដានការលូតលាស់ និងការអភិវឌ្ឍតាមរយៈការពិនិត្យ និងវិភាគរាងកាយ និងអាចកំណត់រកបញ្ហាដែលអាចកើតមានបានទាន់ពេលវេលា​ ដើម្បីអាចធ្វើអន្តរាគមន៍បានភ្លាមៗទៅលើការព្រួយបារម្ភនានាដូចជា ការអភិវឌ្ឍយឺតយ៉ាវ ឬបញ្ហាគំហើយរបស់កុមារជាដើម។ លើសពីនេះ ការពិនិត្យសុខភាពផ្ដល់នូវវេទិកាមួយសម្រាប់ពិភាក្សាអំពីទម្លាប់ដែលមានសុខភាពល្អ អាហារូបត្ថម្ភ និងការដោះស្រាយរាល់ការថប់បារម្ភរបស់មាតាបិតា។ វិធីសាស្រ្តបែបបុរេសកម្មនេះ លើកកម្ពស់សុខុមាលភាពផ្លូវកាយ ផ្លូវចិត្ត និងផ្លូវអារម្មណ៍ឱ្យបានល្អបំផុត ដ៏ដូចជាការរៀបចំដំណាក់កាលនីមួយៗនៃជីវិតកូនរបស់លោកអ្នកឱ្យសុខភាពល្អ និងពេញលេញបរិបូរណ៍។