កញ្ចប់ថ្នាំបង្ការសម្រាប់កុមារ

កំណត់កូនរបស់អ្នកលើមាគ៌ានៃសុខភាពពេញមួយជីវិត…

កម្មវិធីចាក់ថ្នាំបង្ការកុមារគឺជាមូលដ្ឋានគ្រឹះនៃការថែទាំសុខភាពបែបបង្ការ។ ការចាក់ថ្នាំដែលមាន សុវត្ថិភាព និងមានប្រសិទ្ធភាពទាំងនេះ ហ្វឹកហាត់រាងកាយកុមារឱ្យប្រយុទ្ធប្រឆាំងនឹងជំងឺធ្ងន់ធ្ងរដូចជា កញ្ជ្រឹល ស្រឡទែន និងជំងឺស្វិតដៃជើង។ តាមរយៈការចាក់មេរោគខ្សោយចូលក្នុងខ្លួន ដោយមិនបង្ក​ជំងឺដល់កុមារ នោះវ៉ាក់សាំងបង្កើតភាពស៊ាំរយៈពេលវែងដើម្បីការពារកូនរបស់លោកអ្នកពេញមួយ​ជីវិត។ ការផ្ដល់វ៉ាក់សាំងនេះ​មិន​ត្រឹមតែ​ការពារ​សុខភាព​កូនៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ការពារ​ការចម្លង​ជំងឺ​ទៅ​អ្នក​ដ៏ទៃ​ ដែលជាការលើកកម្ពស់​ភាពស៊ាំ​របស់ប្រជាជន​នៅក្នុង​សហគមន៍​។ ការចាក់ថ្នាំ​បង្ការ​​នៅវ័យកុមារ គឺជាវិធីសាស្រ្តដែលមានប្រសិទ្ធភាពខ្ពស់ និងចំណាយតិចក្នុងការបង្ការ​ជំងឺ​ឆ្លងធ្ងន់ធ្ងរ លើកកម្ពស់ សុខភាព និងសុខុមាលភាពរបស់កុមារពេញមួយជីវិត។