កញ្ចប់ត្រួតពិនិត្យត្រៀមជំងឺទឹកនោមផ្អែម និងជំងឺទឹកនោមផ្អែមស្មុគស្មាញ

ទទួលបានសុខភាពរបស់អ្នកមកវិញ...

  • កំណត់រកកត្តាហានិភ័យ
  • ទទួលការណែនាំអំពីរបៀបរស់នៅ
  • ការគ្រប់គ្រងជំងឺទឹកនោមផ្អែម
  • ស្វែងយល់ពីជម្រើសព្យាបាល

ជំងឺដែលជារឿយៗត្រូវបានគេហៅថាជំងឺពាក់ព័ន្ធនឹង “របៀបរស់នៅ” នេះ គឺជាស្ថានភាពទូទៅដែលមានការកើនឡើងកាន់តែខ្លាំងទៅៗដែលបណ្ដាលមកពីកត្តាបញ្ហាឥរិយាបថមួយចំនួន។ សំណាងល្អ ដែលការផ្លាស់ប្តូររបៀបរស់នៅ ជារឿយៗអាចដើរតួយ៉ាងសំខាន់ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម ប្រសិនបើយើងអាចដឹងអំពីសញ្ញាព្រមានបានទាន់ពេលវេលា។ ការរកឃើញសញ្ញាទាន់ពេលវេលាផ្ដល់ឱកាសឱ្យយើងធ្វើការផ្លាស់ប្តូររបៀបរស់នៅ ដូចជា របបអាហារ និងការធ្វើលំហាត់ប្រាណ ដែលការផ្លាស់ប្ដូរទាំងនេះអាចការពារ ឬពន្យារការចាប់ផ្តើមនៃជំងឺទឹកនោមផ្អែមបាន។ ទោះបីជានៅក្នុង​ករណីត្រូវបានធ្វើរោគវិនិច្ឆ័យរួចហើយក៏ដោយ ការពិនិត្យវិភាគជួយដល់ការគ្រប់គ្រងជាតិស្ករ​ក្នុង​ឈាម យ៉ាងមានប្រសិទ្ធភាព កាត់បន្ថយហានិភ័យនៃជំងឺបេះដូង ការបាត់បង់ការមើលឃើញ ការខូចខាត សរសៃប្រសាទ និងបញ្ហាតម្រងនោម។