ការពិនិត្យរកជំងឺមហារីក

នៅពេលនិយាយអំពីជំងឺមហារីក ការការពារដ៏ល្អបំផុតគឺការចាប់ផ្តើមឱ្យបានលឿន…

  • មហារីកសុដន់
  • មហារីកមាត់ស្បូន
  • មហារីកសួត
  • មហារីកក្រពេញប្រូស្តាត

នៅពេលដែលនិយាយពីការវិភាគរក និងព្យាបាលជំងឺមហារីក ការត្រួតពិនិត្យឱ្យបានទៀងទាត់គឺជាដំណាក់កាលការពារដំបូងរបស់អ្នក។ ការត្រួតពិនិត្យបែបនេះជាការរកមើលជំងឺមហារីកឱ្យបានមុនពេលមានរោគសញ្ញាលេចឡើង ដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការព្យាបាល និងថែទាំ។ ការរកឃើញជំងឺមហារីកបានទាន់ពេល មានន័យថាអ្នកអាចព្យាបាលដោយមិនចាំបាច់ឆ្លងកាត់ការវះកាត់ធំដុំ  ឆាប់ជាសះស្បើយ និងមានឱកាសច្រើនក្នុងការកម្ចាត់ជំងឺមហារីក។ គ្រប់ការត្រួតពិនិត្យមិនមែនសុទ្ធតែអាចរកឃើញជំងឺមហារីកនោះទេ ប៉ុន្តែវាអាចធ្វើឱ្យអ្នកស្ងប់ចិត្ត ឬត្រូវមានសកម្មភាពបន្ថែមទៀត។ រៀបចំកាលវិភាគ ដើម្បីណាត់ជួបជាមួយវេជ្ជបណ្ឌិតរបស់អ្នកដើម្បីប្រឹក្សាស្វែងរកវិធី ត្រួតពិនិត្យដែលត្រឹមត្រូវសម្រាប់អ្នក ដោយផ្អែកលើអាយុ ប្រវត្តិគ្រួសារ និងរបៀបរស់នៅរបស់អ្នក។