អ្នកជំងឺជាអាទិភាពចម្បងរបស់យើង

មន្ទីរពហុព្យាបាលអន្តរជាតិខេមា បានផ្តល់នូវសេវាថែទាំសុខភាពប្រកបដោយឧត្តមភាពខ្ពស់ក្នុងតំបន់ជុំវិញរាជធានីភ្នំពេញអស់រយៈពេលជាងដប់ឆ្នាំមកហើយ។ នៅតាមទីតាំងរបស់យើងនីមួយៗ ក្រុមការងារដ៏សមត្ថភាពរបស់យើង នឹងផ្ដល់សេវាវេជ្ជសាស្រ្តប្រកបដោយគុណភាពខ្ពស់ជូនអ្នកជំងឺក្នុងបរិយាកាសរស់រាយរាក់ទាក់ជាទីបំផុត។

បេសកកម្មរបស់យើង

ចាប់តាំងពីពេលបង្កើតមន្ទីរពហុព្យាបាលដំបូងមក យើងបានកំណត់រួចជាស្រេចនូវបេសកកម្មយ៉ាងច្បាស់លាស់របស់យើងក្នុងការផ្តល់នូវសេវាវេជ្ជសាស្ត្រប្រកបដោយឧត្តមភាពខ្ពស់ជូនដល់សហគមន៍​តាមរយៈ​ជំនាញវេជ្ជសាស្រ្តរបស់បុគ្គលិកដែលបានទទួលការបណ្តុះបណ្តាលកម្រិតខ្ពស់របស់យើង។ ការប្ដេជ្ញាចិត្តគោរពតាមគោលការណ៍អនុវត្តល្អក្នុងការថែទាំសុខភាព គឺជាការប្ដេជ្ញាចិត្តអាទិភាពចម្បងមួយ ដូចទៅនឹងការប្ដេជ្ញាចិត្តទៅលើសេវាបដិសណ្ឋារកិច្ចផងដែរ ដោយមន្ទីរពហុព្យាបាលព្យាយាមធានាឱ្យបានថាអ្នកជំងឺ​របស់​យើងទទួលបានបទពិសោធន៍ដែលមានផាសុកភាព និងភាពពេញចិត្ត ខ្ពស់បំផុត រាល់ពេលដែលពួកគាត់អញ្ជើញមកទទួលសេវានៅមន្ទីរពហុព្យាបាល​អន្តរជាតិ​ខេមាម្ដងៗ។

ចក្ខុវិស័យរបស់យើង

ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ យើងបានខិតខំប្រឹងប្រែងប្រែក្លាយខ្លួនឱ្យទៅជាបណ្តាញ ថែទាំសុខភាពជម្រើសទីមួយក្នុងប្រទេសកម្ពុជា តាមរយៈការធ្វើឱ្យកេរ្តិ៍ឈ្មោះ ខេមា​ មានអត្ថន័យស្មើនឹងពាក្យថាឧត្តមភាពតែម្ដង។ កិច្ចខិតខំប្រឹងប្រែងរបស់យើងកន្លងមកនេះ បានទទួលការចាប់អារម្មណ៍ និងការជឿទុកចិត្តពីសំណាក់ក្រុមអ្នកផ្ដល់សេវាថែទាំសុខភាពនៅជុំវិញពិភពលោក រហូតឈានទៅដល់ការចាប់ដៃគូជាមួយមន្ទីរផ្តល់សេវាវេជ្ជសាស្រ្តតៃវ៉ាន់ សិង្ហបុរី និងចិន ក៏ដូចជាដៃគូនៅតាមបណ្ដាប្រទេសផ្សេងទៀតនៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

បច្ចុប្បន្ននេះ យើងបានបន្ដរក្សាកេរ្តិ៍ឈ្មោះដែលបានកសាងឡើងយ៉ាងលំបាកនេះតទៅមុខទៀត តាមរយៈការយកចិត្តទុកដាក់ជាសំខាន់ទៅលើបទពិសោធន៍របស់អ្នកជំងឺ ក៏ដូចជាការរៀបចំបុគ្គលិកជំនាញ​វេជ្ជសាស្រ្ត​​ដែលបានទទួលការបណ្តុះបណ្តាលខ្ពស់ឱ្យធ្វើការងារជាមួយនឹងបុគ្គលិកផ្នែកគាំទ្រ និង​ឧបករណ៍​​ទំនើបចុងក្រោយបំផុតឱ្យបានត្រឹមត្រូវ។ នៅពេលអនាគត មន្ទីរពហុព្យាបាល​អន្តរជាតិ​ខេមា នឹងនៅតែបន្តប្តេជ្ញាចិត្តចំពោះចក្ខុវិស័យរបស់ខ្លួន តាមរយៈការប្រកាន់ខ្ជាប់ទៅនឹងគោលការណ៍អនុវត្តល្អផ្នែកវេជ្ជសាស្ត្រ ស្វ័យឆ្លុះបញ្ចាំង និងការចាត់ទុកអ្នកជំងឺជាអាទិភាពចម្បង។

គុណតម្លៃស្នូលរបស់យើង

គ្រប់សកម្មភាពសំខាន់ៗទាំងអស់ដែលយើងធ្វើ គឺសុទ្ធសឹងតែជាការប្ដេជ្ញាចិត្តផ្ដល់សេវាជូនអ្នកជំងឺគ្រប់រូបដែលបានមកដល់គ្លីនិករបស់យើង។ ដូច្នេះហើយបានជា យើងតែងតែព្យាយាមបង្ហាញប្រាប់ដល់អ្នកជំងឺ​របស់​​យើងថា យើងតែងតែមានការយកចិត្តទុកដាក់ខ្ពស់ចំពោះពួកគេ ចាប់តាំងពីពេលមកទទួលសេវាដំបូងជាមួយអ្នកជំនាញ​ថែទាំ​សុខ​ភាព រហូតដល់ពេលពួកគេជាសះស្បើយពីជំងឺ។

គណៈគ្រប់គ្រងរបស់យើង

ការដំណើរការមន្ទីរពេទ្យដោយជោគជ័យ មិនមែនទាមទារឱ្យមានត្រឹមតែវេជ្ជបណ្ឌិត និងគិលានុបដ្ឋា យិកាដែលបានទទួលការបណ្តុះបណ្តាលខ្ពស់តែប៉ុណ្ណោះទេ។ ដើម្បីផ្តល់នូវសេវាដែលប្រកបដោយគុណភាព និងភាពងាយស្រួល ដែលអ្នកជំងឺរំពឹងចង់បានពី ខេមា  គណៈគ្រប់គ្រងរបស់យើងបានធ្វើការកែលម្អជាប់ជាប្រចាំនូវដំណើរការ និងពិធីសារនានាសំដៅធានាធ្វើយ៉ាងណាឱ្យមន្ទីរពហុព្យាបាល

ក្រុមការងារវេជ្ជសាស្ត្ររបស់យើង

វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងអ្នកឯកទេសដែលបានទទួលការបណ្តុះបណ្តាលកម្រិតខ្ពស់ និងកំពុងបំពេញការងារនៅគ្រប់សាខាមន្ទីរពហុព្យាបាលអន្តរជាតិខេមាទាំងអស់ ពិតជាមានមោទនភាពចំពោះ ចំណេះដឹង បទពិសោធន៍ និងវិជ្ជាជីវៈរបស់ខ្លួន។ តាមរយៈការផ្ដល់សេវាសារវ័ន្តផ្នែកវេជ្ជសាស្ត្រ និងការប្តេជ្ញាចិត្តចំពោះបទពិសោធន៍របស់អ្នកជំងឺ ក្រុមការងារវេជ្ជសាស្ត្រនៅមន្ទីរពហុព្យាបាលខេមា នៅតែបន្តខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីឧត្តមភាពក្នុងការបំពេញការងាររបស់ពួកគេ  រាប់ចាប់ពីការងារព្យាបាលប្រចាំថ្ងៃ រហូតដល់ការសង្គ្រោះបន្ទាន់ផ្សេងៗ។

បច្ចេកវិទ្យា និងគ្រឿងបរិក្ខារ

ជាការពិតណាស់ យើងមិនមែនផ្ដល់តម្លៃខ្ពស់ជ្រុលពេលទៅលើភាពសំខាន់របស់អ្នកជំនាញវេជ្ជសាស្ត្រ​នោះទេ នៅពេលជ្រើសរើសមន្ទីរពេទ្យសម្រាប់សេវាថែទាំសុខភាព។ យ៉ាងណាមិញ នៅក្នុងពិភពលោកមួយដែលមានឱសថទំនើប ឧបករណ៍ បច្ចេកវិទ្យា និងបរិក្ខារទំនើបៗ ក៏ជាគន្លឹះសំខាន់ក្នុងការកំណត់រក ធ្វើរោគវិនិច្ឆ័យ និង ព្យាបាលបញ្ហាសុខភាពប្រកបដោយប្រសិទ្ធភាពផងដែរ។

នៅមន្ទីរពហុព្យាបាលអន្ដរជាតិខេមា បុគ្គលិករបស់យើងសុទ្ធសឹងតែទទួលបានការបណ្តុះបណ្តាល និងមានភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍វេជ្ជសាស្ត្រជាច្រើនប្រភេទដើម្បីផ្ដល់សេវាការថែទាំសុខភាពជូនលោកអ្នក។ ជាមួយនឹងគ្រឿងបរិក្ខារដែលត្រូវបានប្រើប្រាស់យ៉ាងមាន​ប្រសិទ្ធភាពនេះ ឧបករណ៍ទាំងនេះពិតជាបានជួយវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា​របស់​យើងក្នុងការ​ផ្តល់នូវ​ការថែទាំទៅតាមស្ថានភាពផ្ទាល់ខ្លួនរបស់អ្នកជំងឺប្រកបដោយគុណភាពខ្ពស់ ដែលក្នុងនោះរួមមានដូចជា ការធ្វើរោគវិនិច្ឆ័យ ការផ្ដល់ឱសថ និងការវះកាត់តាមផ្នែក និងតាមឯកទេសជាច្រើន។

  • Medical Imaging Equipment

– CT Scan

– កាំរស្មីអ៊ិច

– អ៊ុលត្រាសោន

  • ផ្នែករថយន្តសង្គ្រោះបន្ទាន់ និងផ្នែកវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់

  • មន្ទីរពិសោធន៍វេជ្ជសាស្ត្រ

  • សាលវះកាត់
  • បន្ទប់ព្យាបាលជំងឺបេះដូង (Cath Lab)

  • អគារឱសថស្ថានក្នុងមន្ទីរព្យាបាលផ្ទាល់

  • បន្ទប់អ្នកជំងឺសម្រាក

  • បន្ទប់សង្គ្រោះបន្ទាន់ (ICU)

ធានារ៉ាប់រង

មធ្យោបាយដ៏សំខាន់បំផុតមួយដែលអ្នកអាចប្រើប្រាស់ដើម្បីការពារសុខភាព និងសុខុមាលភាពខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នកបាននោះ គឺការវិនិយោគលើការធានារ៉ាប់រងសុខភាព ដើម្បីធានាបាន ថាអ្នកអាចមានលទ្ធភាពទទួលបានសេវាព្យាបាលវេជ្ជសាស្ត្រដែលអ្នកត្រូវការ មិនថាស្ថានភាពជំងឺរ៉ាំរ៉ៃ ឬការថែទាំសង្គ្រោះបន្ទាន់យ៉ាងណាក្ដី។ ការមានកញ្ចប់ធានារ៉ាប់រងសុខភាពដ៏រឹងមាំ អាចជួយយើងក្នុង ការព្យាករណ៍អំពីបញ្ហាសុខភាព និងសុវត្ថិភាពដល់ជីវិតរបស់អ្នក ដែលធ្វើឱ្យអ្នកមានទំនុកចិត្ត និងភាពស្ងប់ចិត្តកាន់តែល្អប្រសើរ។

នៅមន្ទីរពហុព្យាបាលអន្តរជាតិខេមា យើងយល់ច្បាស់អំពីសារៈសំខាន់នៃការធានារ៉ាប់រងនៅក្នុង
​ការ​ធ្វើ​​​ដំណើរថែទាំសុខភាពរបស់អ្នកជំងឺរបស់យើង។ ដូច្នេះហើយបានជាយើងបានចាប់ដៃគូ ជាមួយក្រុមហ៊ុនធានារ៉ាប់រងសុខភាពឈានមុខគេនានាទាំងក្នុងស្រុក និងអន្តរជាតិ។ សូមស្វែងរកដៃគូរបស់​យើងនៅខាងក្រោម និងធ្វើការណាត់ជួបជាមួយពួកគេ។

Promo
Promo
Promo
Promo

ចូលរួមធ្វើការងារជាមួយយើង

យើងនៅតែបន្ដត្រូវការអ្នកជំនាញវេជ្ជសាស្ត្រ និងបុគ្គលិករដ្ឋបាល ដើម្បីចូលរួមជាមួយក្រុមការងារ
ខេមារបស់យើង។ ប្រសិនបើអ្នកមានបំណងក្នុងការផ្ដល់សេវាជូនដល់សហគមន៍ នៅក្នុងមន្ទីរពេទ្យដែលឈានមុខគេមួយនៅក្នុងរាជធានីភ្នំពេញ នោះ ខេមា ជាកន្លែងដ៏ស័ក្តិសមបំផុតមួយសម្រាប់អ្នកហើយ។

សូមទាកទងមកកាន់អ្នកតំណាងរបស់យើង ដើម្បីពិភាក្សាអំពីរបៀបដែលអ្នកអាចប្រើប្រាស់
ទេពកោសល្យរបស់អ្នកដើម្បីធ្វើការងារ និងចែករំលែកឧត្តមភាពរបស់អ្នកនៅមន្ទីរពហុព្យាបាលអន្ដរជាតិខេមា របស់យើង។