Khema Hospital
Emergency (012) 277-877 Choose one of the options provided below to send text message.
ជំងឺដែលជារឿយៗត្រូវបានគេហៅថាជំងឺពាក់ព័ន្ធនឹង “របៀបរស់នៅ” នេះ គឺជាស្ថានភាពទូទៅដែលមានការកើនឡើងកាន់តែខ្លាំងទៅៗដែលបណ្ដាលមកពីកត្តាបញ្ហាឥរិយាបថមួយចំនួន។ សំណាងល្អ ដែលការផ្លាស់ប្តូររបៀបរស់នៅ ជារឿយៗអាចដើរតួយ៉ាងសំខាន់ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម ប្រសិនបើយើងអាចដឹងអំពីសញ្ញាព្រមានបានទាន់ពេលវេលា។ ការរកឃើញសញ្ញាទាន់ពេលវេលាផ្ដល់ឱកាសឱ្យយើងធ្វើការផ្លាស់ប្តូររបៀបរស់នៅ ដូចជា របបអាហារ និងការធ្វើលំហាត់ប្រាណ ដែលការផ្លាស់ប្ដូរទាំងនេះអាចការពារ ឬពន្យារការចាប់ផ្តើមនៃជំងឺទឹកនោមផ្អែមបាន។ ទោះបីជានៅក្នុងករណីត្រូវបានធ្វើរោគវិនិច្ឆ័យរួចហើយក៏ដោយ ការពិនិត្យវិភាគជួយដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាម យ៉ាងមានប្រសិទ្ធភាព កាត់បន្ថយហានិភ័យនៃជំងឺបេះដូង ការបាត់បង់ការមើលឃើញ ការខូចខាត សរសៃប្រសាទ និងបញ្ហាតម្រងនោម។