កញ្ចប់ពិនិត្យសុខភាពទូទៅ និងគ្រប់ជ្រុងជ្រោយ

ចាប់ផ្តើមថែទាំសុខភាពរបស់អ្នកនៅថ្ងៃនេះ...

  • បង្កើតមូលដ្ឋានការថែទាំសុខភាព
  • កំណត់រកកត្តាហានិភ័យ
  • ទទួលបានការណែនាំអំពីរបៀបរស់នៅ
  • រៀបចំផែនការថែទាំសុខភាព

ការត្រួតពិនិត្យជាប្រចាំឆ្នាំគឺជាឧបករណ៍ដែលសំខាន់បំផុតមួយក្នុងការថែទាំបង្ការ ហើយមានសារៈសំខាន់​ក្នុងការធានាថារបៀបរស់នៅរបស់អ្នកស្របតាមគោលដៅសុខភាព និងកាយសម្បទារបស់អ្នក។ បង្កើតមូលដ្ឋានសម្រាប់សុខភាពនាពេលបច្ចុប្បន្នរបស់អ្នក និងពិគ្រោះជាមួយគ្រូពេទ្យដើម្បីស្វែងយល់ពីទម្លាប់ដែលនាំឱ្យមានសុខភាពល្អ រួមទាំងអាហារូបត្ថម្ភដែលត្រឹមត្រូវ និងលំហាត់ប្រាណ  គឺជាធាតុសំខាន់ៗនៃការត្រួតពិនិត្យសុខភាពទូទៅ ដែលអាចនាំឱ្យមានលទ្ធផលល្អប្រសើររយៈពេល​វែង។ ការជូបប្រឹក្សានេះ ក៏ជាពេលវេលាដ៏ស័ក្តិសមបំផុតដើម្បីសួរសំណួរអំពីបញ្ហាដែលកំពុង កើតមាន ឬដោះស្រាយបញ្ហាវេជ្ជសាស្ត្រនានាផងដែរ។