Khema Hospital
Emergency (012) 277-877 Choose one of the options provided below to send text message.
កម្មវិធីចាក់ថ្នាំបង្ការកុមារគឺជាមូលដ្ឋានគ្រឹះនៃការថែទាំសុខភាពបែបបង្ការ។ ការចាក់ថ្នាំដែលមាន សុវត្ថិភាព និងមានប្រសិទ្ធភាពទាំងនេះ ហ្វឹកហាត់រាងកាយកុមារឱ្យប្រយុទ្ធប្រឆាំងនឹងជំងឺធ្ងន់ធ្ងរដូចជា កញ្ជ្រឹល ស្រឡទែន និងជំងឺស្វិតដៃជើង។ តាមរយៈការចាក់មេរោគខ្សោយចូលក្នុងខ្លួន ដោយមិនបង្កជំងឺដល់កុមារ នោះវ៉ាក់សាំងបង្កើតភាពស៊ាំរយៈពេលវែងដើម្បីការពារកូនរបស់លោកអ្នកពេញមួយជីវិត។ ការផ្ដល់វ៉ាក់សាំងនេះមិនត្រឹមតែការពារសុខភាពកូនៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារការចម្លងជំងឺទៅអ្នកដ៏ទៃ ដែលជាការលើកកម្ពស់ភាពស៊ាំរបស់ប្រជាជននៅក្នុងសហគមន៍។ ការចាក់ថ្នាំបង្ការនៅវ័យកុមារ គឺជាវិធីសាស្រ្តដែលមានប្រសិទ្ធភាពខ្ពស់ និងចំណាយតិចក្នុងការបង្ការជំងឺឆ្លងធ្ងន់ធ្ងរ លើកកម្ពស់ សុខភាព និងសុខុមាលភាពរបស់កុមារពេញមួយជីវិត។