កញ្ចប់ពិនិត្យសុខភាពក្រពះ និងពោះវៀនធំ

ឆ្លៀតពេលផ្តល់អាទិភាពដល់សុខភាពរបស់អ្នក...

  • កំណត់ស្ថានភាព GI
  • វិភាគរកជំងឺច្រាលអាស៊ីតក្រពះពោះវៀន (GERD)
  • វិភាគរកជំងឺ Cronh ឬជំងឺរលាកពោះវៀនធំ
  • ពិនិត្យរកមើលដុំសាច់ ឬមហារីក

អាយុកាន់តែច្រើនមែនទេ? ប្រហែលជាដល់ពេលដែលត្រូវរៀបចំណាត់ជួបគ្រូពេទ្យរបស់អ្នក ដើម្បីធ្វើ​ការ​ពិនិត្យសុខភាពក្រពះពោះវៀន ឬឆ្លុះពោះវៀនធំហើយ។ នីតិវិធីទាំងនេះផ្តល់នូវ​ការយល់​ដឹង​សំខាន់ៗ​អំពីក្រពះពោះវៀន (GI)  និងសុខភាពទូទៅរបស់អ្នក ហើយសំខាន់ខ្លាំងដើម្បីពិនិត្យរក ស្ថានភាពធ្ងន់ធ្ងរដែលអាចកើតមានឱ្យបានទាន់ពេល។ លោកអ្នកមិនចាំបាច់ចំណាយពេលសម្រាកនៅមន្ទីរពេទ្យទេ ដោយភាគច្រើនយើងអាចប្រើនិតិវិធីពិនិត្យជាអ្នកជំងឺក្រៅបាន ព្រោះថាការថត
ឆ្លុះក្រពះពោះវៀន (GI) និងពោះវៀនធំប្រើប្រាស់ឧបករណ៍ស្រដៀងគ្នាក្នុងការពិនិត្យលើបំពង់រំលាយ អាហារផ្នែកខាងលើ និងខាងក្រោម។ ការត្រួតពិនិត្យនេះជាការពិនិត្យសុខភាព ទូទៅនៃការថែទាំ​សុខភាព​ជាប្រចាំសម្រាប់បុរស និងស្ត្រីដែលមានវ័យលើសពី 45 ឆ្នាំឡើងទៅ។