Khema Hospital
Emergency (012) 277-877 Choose one of the options provided below to send text message.
សម្រាប់អ្នកដែលមានជំងឺតម្រងនោមធ្ងន់ធ្ងរ ការលាងឈាមគឺជាបន្ទាត់ជីវិតរបស់ពួកគេ។ តម្រងនោម ដែលមានសុខភាពល្អមានមុខងារក្នុងការច្រោះកាកសំណល់ និងសារធាតុរាវដែលលើសចេញពីឈាម ដូចនេះនៅពេលដែលតម្រងនោមមិនដំណើរការ ជាតិពុលទាំងនេះកកកុញ ដែលនាំឱ្យមានផលវិបាក ដែលគំរាមកំហែងដល់អាយុជីវិត ដូចជាអតុល្យភាពអេឡិចត្រូលីត សារធាតុរាវលើសកម្រិត និង ធ្វើឱ្យការផលិតកោសិកាឈាមក្រហមចុះខ្សោយ។ ការលាងឈាម (Hemodialysis) ដើរតួជាតម្រង នោមសិប្បនិម្មិត ដោយច្រោះកាកសំណល់ និងសារធាតុរាវដោយប្រើម៉ាស៊ីន។ ទោះបីការលាងឈាម មិនមែនជាការព្យាបាលក៏ដោយ ការលាងឈាមផ្ដល់ឱកាសឱ្យអ្នកដែលមានបញ្ហាតម្រងនោម រក្សាបាននូវវអារម្មណ៍មានសុខុមាលភាព និងធ្វើឱ្យគុណភាពនៃជីវិត និងសុខភាពជារួមកាន់តែប្រសើរ ឡើង។