Khema Hospital
Emergency (012) 277-877 Choose one of the options provided below to send text message.
ថ្លើមគឺជាសរីរាង្គធំបំផុតរបស់រាងកាយ ហើយមានមុខងារសំខាន់ៗដូចជា ការច្រោះជាតិពុល ផលិត ប្រូតេអ៊ីន និងជួយដល់ការរំលាយអាហារ។ ជាញឹកញាប់ការពិនិត្យសុខភាពថ្លើម គឺជាផ្នែកមួយនៃការពិនិត្យសុខភាពជាប្រចាំ ហើយមានសារៈសំខាន់ណាស់សម្រាប់ការរក្សាសុខភាពឱ្យបានល្អពេញមួយជីវិត។ យ៉ាងណាមិញ បញ្ហាថ្លើមដំណាក់កាលដំបូង ជារឿយៗមិនមានចេញរោគសញ្ញាអ្វីឡើយ។ ការត្រួតពិនិត្យសុខភាពជាប្រចាំ ដោយការធ្វើតេស្តឈាម និងសារធាតុរាវ អាចឱ្យយើងរកឃើញបញ្ហា មុនពេលដែលវាវិវឌ្ឍន៍កាន់តែអាក្រក់ទៅៗ។ ការត្រួតពិនិត្យបែបនេះ ជួយឱ្យអ្នកធ្វើការព្យាបាលបានទាន់ពេល ដែលជៀសវាងពីផលវិបាកធ្ងន់ធ្ងរ និងលើកកម្ពស់សុខុមាលភាពទូទៅរបស់អ្នក។ ការថែ រក្សាសុខភាពថ្លើមរបស់អ្នក គឺជាការថែរក្សារាងកាយទាំងមូលរបស់អ្នក។