កញ្ចប់សម្រាលកូនតាមធម្មជាតិ និងដោយការវះកាត់(C-Section)

ផ្តល់ការចាប់ផ្ដើមដ៏អស្ចារ្យមួយសម្រាប់សមាជិកគ្រួសារថ្មីរបស់លោកអ្នក...

ការស្វាគមន៍សមាជិកគ្រួសារថ្មីមកកាន់ពិភពលោកគឺពេលវេលាដ៏សំខាន់ និងមានន័យបំផុតក្នុងជីវិត ហើយក៏ជាបទពិសោធន៍ផ្ទាល់ខ្លួនដ៏ជ្រាលជ្រៅផងដែរ។ ដូច្នេះ ការមានផែនការកំណើតដែល ស្របតាម​អាទិភាព និងការរំពឹងទុករបស់អ្នកគឺជាការចាំបាច់ខ្លាំងណាស់។ ទោះជាការសម្រាលបុត្រតាមធម្មជាតិគឺជាវិធីសាស្ត្រអាទិភាព ឬបញ្ហាសុខភាពតម្រូវឱ្យមានអន្តរាគមន៍ផ្នែកវេជ្ជសាស្ត្រក្ដី ផ្នែកសម្ភពរបស់យើង ផ្តល់នូវបរិយាកាសប្រកបសុវត្ថិភាព និងមានការគាំទ្រសម្រាប់ការសម្រាលបុត្រ។ វេជ្ជបណ្ឌិតដែលមានបទពិសោធន៍ គិលានុបដ្ឋាយិកា និងគ្រូពេទ្យឯកទេសខាងថ្នាំសណ្ដំរបស់យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយផលវិបាក ដែលអាចកើតឡើងអំឡុងពេលសម្រាល ។