មន្ទីរពហុព្យាបាលអន្តរជាតិខេមា បានផ្តល់នូវសេវាថែទាំសុខភាពប្រកបដោយឧត្តមភាពខ្ពស់ក្នុងតំបន់ជុំវិញរាជធានីភ្នំពេញអស់រយៈពេលជាងដប់ឆ្នាំមកហើយ។
មន្ទីរពហុព្យាបាលអន្តរជាតិខេមា បានផ្តល់នូវសេវាថែទាំសុខភាពប្រកបដោយឧត្តមភាពខ្ពស់ក្នុងតំបន់ជុំវិញរាជធានីភ្នំពេញអស់រយៈពេលជាងដប់ឆ្នាំមកហើយ។
មន្ទីរពហុព្យាបាលអន្តរជាតិខេមា បានផ្តល់នូវសេវាថែទាំសុខភាពប្រកបដោយឧត្តមភាពខ្ពស់ក្នុងតំបន់ជុំវិញរាជធានីភ្នំពេញអស់រយៈពេលជាងដប់ឆ្នាំមកហើយ។
យើងទទួលស្គាល់ថាជីវិតរបស់មនុស្សម្នាក់ៗ មិនអាចស្មានដឹងជាមុនបានទេ ដូច្នេះហើយបានជាមន្ទីរពហុព្យាបាលរបស់យើងធានាថា វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងអ្នកបច្ចេកទេសដែលបម្រើការងារនៅក្នុងសាខាមន្ទីរពហុព្យាបាលអន្តរជាតិខេមាទាំងពីរ បានទទួលការបណ្តុះបណ្តាលលើផ្នែកវេជ្ជសាស្ត្រជាច្រើន ហើយបានត្រៀមខ្លួនរួចជាស្រេចក្នុងឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកជំងឺមិនថាពួកគេស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។
សញ្ញាបត្រវេជ្ជបណ្ឌិត សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រាជធានីភ្នំពេញ
វេជ្ជបណ្ឌិត ផន លក្ខិណា ជាវេជ្ជបណ្ឌិតផ្នែករោគរាតត្បាត និងមានជំនាញផ្នែកវេជ្ជសាស្ត្រសរីរាង្គខាងក្នុង និងការថែទាំបង្ការសុខភាព។ អ្នកគ្រូវេជ្ជបណ្ឌិត លក្ខិណា ក៏ធ្លាប់ទទួលបានសញ្ញាបត្រអនុបណ្ឌិតវេជ្ជសាស្ត្រផ្នែករោគរាតត្បាតគ្លីនិក ពីសាកលវិទ្យាល័យទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីផងដែរ។ តាមរយៈបទពិសោធន៍ការងារ៦ឆ្នាំជាមួយនឹងអ្នកជំងឺទាំងក្នុងនិងក្រៅមន្ទីរពេទ្យ អ្នកគ្រូពេទ្យ លក្ខិណា តែងមានភាពមោះមុតជានិច្ចទៅកាន់អ្នកជំងឺគ្រប់ៗរូប ដោយផ្ដោតសំខាន់ទៅលើកិច្ចការ ពិនិត្យព្យាបាល បង្ការការពារ ធ្វើរោគវិនិច្ឆយ ក៏ដូចជាគ្រប់គ្រងទៅលើជំងឺឆ្លងធ្ងន់ស្រាលនានា។
សញ្ញាបត្រវេជ្ជបណ្ឌិត សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រាជធានីភ្នំពេញ
កាលពីឆ្នាំ២០០៤ លោកវេជ្ជបណ្ឌិត សោមណា បានទទួលសញ្ញាបត្រឯកទេសប្រពោធនកម្មដាក់ថ្នាំសណ្ដំ ពីប្រទេសបារាំង ហើយលោកតែងចូលរួមប្រើប្រាស់ជំនាញនេះ ក្នុងការជួយកាត់បន្ថយភាពឈឺចាប់របស់អ្នកជំងឺដែលកំពុងទទួលការវះកាត់នានាជាច្រើន។ ជាមួយនឹងបទពិសោធន៍ការងារជាង៣០ឆ្នាំនៅក្នុងជំនាញនេះ វេជ្ជបណ្ឌិត សោមណា តែងតែប្រាកដជានិច្ចក្នុងកិច្ចសហការជាមួយនឹងគិលានុបដ្ឋាយិការ វេជ្ជបណ្ឌិតវះកាត់ ឬមិនថា ពេទ្យឆ្មបនោះទេ ទាំងនេះគឺដើម្បីធានាឲ្យបាននូវលទ្ធផលជាវិជ្ជមានសម្រាប់អ្នកជំងឺគ្រប់ៗរូប។
សញ្ញាបត្រវេជ្ជបណ្ឌិត សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រាជធានីភ្នំពេញ
វេជ្ជបណ្ឌិត សុខ ស្រីភា ជាវេជ្ជបណ្ឌិតទទួលបានសញ្ញាបត្រវេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្ត្រសរីរាង្គខាងក្នុងនិងប្រព័ន្ធប្រសាទ។ អ្នកគ្រូពេទ្យ សុខ ស្រីភា មានបទពិសោធន៍ជាង ៥ឆ្នាំ នៅក្នុងវិស័យនេះ ហើយមានជំនាញក្នុងការវិភាគស្ថានភាពសរសៃប្រសាទ ជាពិសេសការព្យាបាលជំងឺដាច់សរសៃឈាមខួរក្បាល ការឈឺក្បាលរ៉ាំរ៉ៃ និង បញ្ហាចលនាមិនប្រក្រតីជាដើម។ អ្នកគ្រូវេជ្ជបណ្ឌិត ស្រីភា តែងមានចិត្តមោះមុតនិងច្បាស់លាស់ក្នុងការថែទាំអ្នកជំងឺរបស់គាត់ ជាពិសេសនៅពេលដែលគាត់ធ្វើការព្យាបាល គាំទ្រ និង ណែនាំអ្នកដែលទើបជាសះស្បើយពីជំងឺដាច់សរសៃឈាមខួរក្បាល និង ស្ថានភាពសរសៃប្រសាទដ៏ស្មុគស្មាញផ្សេងៗទៀត។
សញ្ញាបត្រវេជ្ជបណ្ឌិត សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រាជធានីភ្នំពេញ
វេជ្ជបណ្ឌិត ហេង សៀកឡេង មានបទពិសោធន៍ជាង១៦ឆ្នាំ ក្នុងការធ្វើរោគវិនិច្ឆយ ការព្យាបាល និងតាមដានទម្លាប់រស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺដែលឈឺសន្លាក់និងជាលិកាភ្ជាប់ឆ្អឹង។ វេជ្ជបណ្ឌិត ហេង សៀកឡេង ជាវេជ្ជបណ្ឌិតឯកទេសមួយរូបដែលមានទាំងសមត្ថភាពនិងបទពិសោធន៍។ ដោយមានការទទួលស្គាល់លើផ្នែកជំងឺទូទៅនិងជំងឺសន្លាក់ឆ្អឹង លោកវេជ្ជបណ្ឌិតក៏យល់ពីសារៈសំខាន់នៃទម្លាប់រស់នៅល្អប្រចាំថ្ងៃនិងតែងតែពិគ្រោះជាមួយនឹងអ្នកជំងឺអំពីការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ដើម្បីជួយឱ្យរាងកាយរបស់ពួកគាត់មានភាពរឹងមាំយូរអង្វែងផងដែរ។
សញ្ញាបត្រវេជ្ជបណ្ឌិត សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រាជធានីភ្នំពេញ
វេជ្ជបណ្ឌិត លី វុត្ថា ជាគ្រូពេទ្យឯកទេសមានបទពិសោធន៍៧ឆ្នាំ ផ្នែកវេជ្ជសាស្ត្រសរីរាង្គខាងក្នុង និង ក្រពេញអរម៉ូន។ នៅឯមន្ទីរពេទ្យខេមា វេជ្ជបណ្ឌិត លី វុត្ថា តែងធ្វើរោគវិនិច្ឆយ ព្យាបាល និង តាមដានរោគសញ្ញាទាក់ទងនឹងក្រពេញអរម៉ូន និង ផលប៉ះពាល់នៃក្រពេញមួយនេះទៅដល់ផ្នែកផ្សេងទៀតរបស់រាងកាយ។ លោក វេជ្ជបណ្ឌិត វុត្ថា ជាវេជ្ជបណ្ឌិតឯកទេសមួយរូបដែលខិតខំបំពេញការងាររបស់លោក ផ្តល់ការព្យាបាល និង ពិគ្រោះជាមួយអ្នកជំងឺ ដើម្បីអាចតាមដានស្ថានភាពសុខភាពដ៏គួរឱ្យស្មុគស្មាញនានាដែលបង្កដោយជំងឺទាក់ទងនឹងក្រពេញមួយនេះ។
សញ្ញាបត្រវេជ្ជបណ្ឌិត សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រាជធានីភ្នំពេញ
វេជ្ជបណ្ឌិត ផល្លី សុខពិសី ឬ អ្នកគ្រូពិសី មានបទពិសោធន៍ការងារផ្នែកជំងឺបេះដូង និង សុខភាពបេះដូង។ តាមរយៈបទពិសោធន៍ពិនិត្យ ព្យាបាល និង តាមដានស្ថានភាពជំងឺបេះដូងអស់រយៈពេល ១៥ឆ្នាំ បានធ្វើឱ្យអ្នកគ្រូពិសីក្លាយជាវេជ្ជបណ្ឌិតដែលមានឯកទេសជំនាញនៅមន្ទីរពេទ្យខេមា។ ក្នុងនាមជាសមាជិកនៃ មហាវិទ្យាល័យឯកទេសជំងឺបេះដូងអាមេរិក និង សមាគមជំងឺបេះដូងអឺរ៉ុប អ្នកគ្រូពេទ្យពិសី នឹងប្រើប្រាស់នូវចំណេះជំនាញប្រកបដោយវិជ្ជាជីវៈ និងផ្តល់នូវការយកចិត្តទុកដាក់ខ្ពស់ជូនអ្នកជំងឺនៅមន្ទីរពហុព្យាបាលអន្តរជាតិខេមា។
សញ្ញាបត្រវេជ្ជបណ្ឌិត សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រាជធានីភ្នំពេញ
វេជ្ជបណ្ឌិត ផែ ថុង បានបញ្ចប់ការសិក្សាផ្នែកវេជ្ជបណ្ឌិតឯកទេស នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលក្នុងឆ្នាំ២០០០ នៅរាជធានីភ្នំពេញ។ លោកបានចូលរួមបំពេញការងារជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃ «អង្គការគ្រូពេទ្យគ្មានព្រំដែន» ដែលពិនិត្យជំងឺរ៉ាំរ៉ៃ និងជាអ្នកពិគ្រោះជំងឺឆ្លងនៅមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម។ លោកក៏ធ្លាប់បានបម្រើការងារជាប្រធានក្រុមគ្រូពេទ្យផ្នែកជំងឺអេដស៍ និង ជំងឺកាមរោគផងដែរ។ តាមរយៈការឆ្លងកាត់នូវបទពិសោធន៍ការងារខាងលើ បានធ្វើឱ្យវេជ្ជបណ្ឌិត ផែ ថុង ក្លាយជាសមាជិកក្រុមគ្រូពេទ្យមួយរូបដ៏មានតម្លៃនៅឯមន្ទីរពេទ្យខេមា។