Khema Hospital
Emergency (012) 277-877 Choose one of the options provided below to send text message.
វេជ្ជបណ្ឌិតដែលបានទទួលការបណ្តុះបណ្តាលខ្ពស់ ដែលធ្វើការនៅគ្រប់ទីតាំងមន្ទីរពហុព្យាបាល អន្ដរជាតិខេមាទាំងអស់ មានមោទនភាពចំពោះចំណេះដឹង បទពិសោធន៍ និងវិជ្ជាជីវៈរបស់ខ្លួន។ គ្របដណ្តប់លើសេវាកម្មសំខាន់ៗ និងការប្តេជ្ញាចិត្តចំពោះបទពិសោធន៍របស់អ្នកជំងឺ ក្រុមគ្រូពេទ្យនៅខេមានៅតែបន្តប្តេជ្ញាចិត្តអភិវឌ្ឍន៍ខ្លួនដើម្បីឧត្តមភាពការងាររបស់ពួកគេជាបន្ដបន្ទាប់។
សញ្ញាបត្រវេជ្ជបណ្ឌិត សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រាជធានីភ្នំពេញ
វេជ្ជបណ្ឌិត ផែ ថុង បានបញ្ចប់ការសិក្សាផ្នែកវេជ្ជបណ្ឌិតឯកទេស នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលក្នុងឆ្នាំ២០០០ នៅរាជធានីភ្នំពេញ។ លោកបានចូលរួមបំពេញការងារជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃ «អង្គការគ្រូពេទ្យគ្មានព្រំដែន» ដែលពិនិត្យជំងឺរ៉ាំរ៉ៃ និងជាអ្នកពិគ្រោះជំងឺឆ្លងនៅមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម។ លោកក៏ធ្លាប់បានបម្រើការងារជាប្រធានក្រុមគ្រូពេទ្យផ្នែកជំងឺអេដស៍ និង ជំងឺកាមរោគផងដែរ។ តាមរយៈការឆ្លងកាត់នូវបទពិសោធន៍ការងារខាងលើ បានធ្វើឱ្យវេជ្ជបណ្ឌិត ផែ ថុង ក្លាយជាសមាជិកក្រុមគ្រូពេទ្យមួយរូបដ៏មានតម្លៃនៅឯមន្ទីរពេទ្យខេមា។
សញ្ញាបត្រវេជ្ជបណ្ឌិត សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រាជធានីភ្នំពេញ
វេជ្ជបណ្ឌិត ផល្លី សុខពិសី ឬ អ្នកគ្រូពិសី មានបទពិសោធន៍ការងារផ្នែកជំងឺបេះដូង និង សុខភាពបេះដូង។ តាមរយៈបទពិសោធន៍ពិនិត្យ ព្យាបាល និង តាមដានស្ថានភាពជំងឺបេះដូងអស់រយៈពេល ១៥ឆ្នាំ បានធ្វើឱ្យអ្នកគ្រូពិសីក្លាយជាវេជ្ជបណ្ឌិតដែលមានឯកទេសជំនាញនៅមន្ទីរពេទ្យខេមា។ ក្នុងនាមជាសមាជិកនៃ មហាវិទ្យាល័យឯកទេសជំងឺបេះដូងអាមេរិក និង សមាគមជំងឺបេះដូងអឺរ៉ុប អ្នកគ្រូពេទ្យពិសី នឹងប្រើប្រាស់នូវចំណេះជំនាញប្រកបដោយវិជ្ជាជីវៈ និងផ្តល់នូវការយកចិត្តទុកដាក់ខ្ពស់ជូនអ្នកជំងឺនៅមន្ទីរពហុព្យាបាលអន្តរជាតិខេមា។
សញ្ញាបត្រវេជ្ជបណ្ឌិត សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រាជធានីភ្នំពេញ
វេជ្ជបណ្ឌិត សុខ ស្រីភា ជាវេជ្ជបណ្ឌិតទទួលបានសញ្ញាបត្រវេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្ត្រសរីរាង្គខាងក្នុងនិងប្រព័ន្ធប្រសាទ។ អ្នកគ្រូពេទ្យ សុខ ស្រីភា មានបទពិសោធន៍ជាង ៥ឆ្នាំ នៅក្នុងវិស័យនេះ ហើយមានជំនាញក្នុងការវិភាគស្ថានភាពសរសៃប្រសាទ ជាពិសេសការព្យាបាលជំងឺដាច់សរសៃឈាមខួរក្បាល ការឈឺក្បាលរ៉ាំរ៉ៃ និង បញ្ហាចលនាមិនប្រក្រតីជាដើម។ អ្នកគ្រូវេជ្ជបណ្ឌិត ស្រីភា តែងមានចិត្តមោះមុតនិងច្បាស់លាស់ក្នុងការថែទាំអ្នកជំងឺរបស់គាត់ ជាពិសេសនៅពេលដែលគាត់ធ្វើការព្យាបាល គាំទ្រ និង ណែនាំអ្នកដែលទើបជាសះស្បើយពីជំងឺដាច់សរសៃឈាមខួរក្បាល និង ស្ថានភាពសរសៃប្រសាទដ៏ស្មុគស្មាញផ្សេងៗទៀត។
សញ្ញាបត្រវេជ្ជបណ្ឌិត សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រាជធានីភ្នំពេញ
កាលពីឆ្នាំ២០០៤ លោកវេជ្ជបណ្ឌិត សោមណា បានទទួលសញ្ញាបត្រឯកទេសប្រពោធនកម្មដាក់ថ្នាំសណ្ដំ ពីប្រទេសបារាំង ហើយលោកតែងចូលរួមប្រើប្រាស់ជំនាញនេះ ក្នុងការជួយកាត់បន្ថយភាពឈឺចាប់របស់អ្នកជំងឺដែលកំពុងទទួលការវះកាត់នានាជាច្រើន។ ជាមួយនឹងបទពិសោធន៍ការងារជាង៣០ឆ្នាំនៅក្នុងជំនាញនេះ វេជ្ជបណ្ឌិត សោមណា តែងតែប្រាកដជានិច្ចក្នុងកិច្ចសហការជាមួយនឹងគិលានុបដ្ឋាយិការ វេជ្ជបណ្ឌិតវះកាត់ ឬមិនថា ពេទ្យឆ្មបនោះទេ ទាំងនេះគឺដើម្បីធានាឲ្យបាននូវលទ្ធផលជាវិជ្ជមានសម្រាប់អ្នកជំងឺគ្រប់ៗរូប។