យើងទទួលស្គាល់ថាជីវិតរបស់មនុស្សម្នាក់ៗ មិនអាចស្មានដឹងជាមុនបានទេ ដូច្នេះហើយបានជាមន្ទីរពហុព្យាបាលរបស់យើងធានាថា វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងអ្នកបច្ចេកទេសដែលបម្រើការងារនៅក្នុងសាខាមន្ទីរពហុព្យាបាលអន្តរជាតិខេមាទាំងពីរ បានទទួលការបណ្តុះបណ្តាលលើផ្នែកវេជ្ជសាស្ត្រជាច្រើន ហើយបានត្រៀមខ្លួនរួចជាស្រេចក្នុងឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកជំងឺមិនថាពួកគេស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ កុំរង់ចាំអី ចាប់ផ្ដើមគិតគូរអំពីសុខភាពរបស់អ្នកទាំងអស់គ្នាចាប់ពីថ្ងៃនេះតទៅ
នៅមន្ទីរព្យាបាល ខេមា យើងយល់យ៉ាងច្បាស់ថា ករណីអាសន្នអាចកើតឡើងគ្រប់ពេលវេលាទាំងអស់។ ហេតុនេះ យើងក៏មានរៀបចំផ្នែកសេវាគ្រោះថ្នាក់ និងសង្គ្រោះបន្ទាន់ដាច់ដោយឡែកមួយតែម្ដង ដែលមានបុគ្គលិកជំនាញទទួលបានការបណ្តុះបណ្តាលខ្ពស់ និងបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់សេវាថែទាំភ្លាមៗ 24/7។ ក្រុមការងារ A&E របស់ ខេមា ធ្វើការយ៉ាងរលូន ជាមួយនឹងផ្នែករថយន្តសង្គ្រោះបែបទំនើបរបស់យើង ដោយធានានូវការឆ្លើយតបលឿនបំផុត និងមានប្រសិទ្ធភាពបំផុតតាមដែលអាចធ្វើទៅបាន មិនថាអ្នកនៅទីណានោះទេ។
យើងមានការប្តេជ្ញាក្នុងការផ្តល់បរិយាកាសបែបស្ងប់ស្ងាត់ និងបែបគាំទ្រដល់អ្នកជំងឺរបស់យើងទាំងអស់ ទោះបីជានៅក្នុងកាលៈទេសៈតានតឹងបែបណាក៏ដោយ។ អាទិភាពទីមួយរបស់យើង គឺផាសុកភាព និងសុខុមាលភាពរបស់អ្នក ហើយយើងប្រព្រឹត្តិចំពោះអ្នកជំងឺប្រកបដោយក្ដីអាណិតស្រឡាញ់ និងជំនាញច្បាស់លាស់។
សូមកុំស្ទាក់ស្ទើរក្នុងការស្វែងរកជំនួយពីយើង – ខេមានៅទីនេះដើម្បីអ្នក។
អ្នកអាចទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព ដោយគ្រាន់តែធ្វើការណាត់ជួបនៅ មន្ទីរពហុព្យាបាលអន្តរជាតិ ខេមា។ វេជ្ជបណ្ឌិត និងអ្នកឯកទេសដែលមានបទពិសោធន៍របស់យើង នឹងផ្តល់ជូនអ្នកនូវសេវាពិគ្រោះជំងឺក្រៅជាច្រើន ដែលធានាថាអ្នកទទួលបាននូវការថែទាំសុខភាពដែលមានគុណភាពខ្ពស់បំផុត នៅក្នុងបរិយាកាសប្រកបដោយផាសុកភាព និងភាពកក់ក្ដៅ។
ចាប់ពីការត្រួតពិនិត្យសុខភាពជាប្រចាំជាមួយគ្រូពេទ្យទូទៅ រហូតដល់ការពិគ្រោះយោបល់ និងការព្យាបាលតិចតួច (Minor procedures) ជាមួយអ្នកឯកទេសជំនាញ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិការបស់ ខេមា ផ្តល់ការថែទាំផ្ទាល់ខ្លួន ស្របតាមតម្រូវការផ្ទាល់ខ្លួនរបស់អ្នក។ យើងប្រើប្រាស់បច្ចេកវិទ្យាដើម្បីធានាការធ្វើរោគវិនិច្ឆ័យដែលសុក្រិត និងផ្ដល់ការព្យាបាលប្រកបដោយប្រសិទ្ធភាព នៅក្នុងបរិយាកាសប្រកបដោយផាសុកភាព ដែលផ្ដោតអាទិភាពលើបទពិសោធន៍របស់អ្នកជំងឺ។
ត្រលប់ទៅធ្វើការងារដែលអ្នកស្រលាញ់ – ជ្រើសរើស ខេមា សម្រាប់សេវាពិគ្រោះជំងឺក្រៅដ៏ពិសេស។
ការប្រឈមមុខនឹងបញ្ហាសុខភាពអាចជារឿងដ៏គួរឱ្យភ័យខ្លាច ប៉ុន្តែអ្នកមិនចាំបាច់ឆ្លងកាត់បញ្ហាទាំងនេះតែម្នាក់ឯងទេ។ សេវាជំងឺសម្រាកពេទ្យរបស់មន្ទីរពហុព្យាបាលអន្តរជាតិខេមា ផ្តល់ការថែទាំវេជ្ជសាស្ត្រ ពិសេសជាមួយនឹងការប្តេជ្ញាចិត្តចំពោះសុខុមាលភាពរបស់លោកអ្នក។ ចាប់តាំងពីពេលដែលអ្នកត្រូវចូលសម្រាកព្យាបាល បុគ្គលិកដែលបានទទួលការបណ្តុះបណ្តាលខ្ពស់របស់យើង នឹងធ្វើការងារអស់ពីកម្លាំងកាយចិត្ត ដើម្បីធានាឱ្យដំណើរនៃការជាសះស្បើយរបស់អ្នកមានផាសុកភាពបំផុតតាមដែលអាចធ្វើទៅបាន។ បន្ទប់ឯកជនដែលមានការរៀបចំបែបបរិយាកាសស្ងប់ស្ងាត់ និងរបៀបគ្រប់គ្រងការឈឺចុកចាប់ទៅតាមអ្នកជំងឺម្នាក់ៗ អាចជួយបំពេញតាមតម្រូវការផ្ទាល់ខ្លួនរបស់អ្នកបាន។
មន្ទីរពហុព្យាបាលរបស់យើង ផ្តោតការយកចិត្តទុកដាក់លើសពីការព្យាបាលទៅទៀត ពោលគឺយើង ផ្តល់ជូននូវគ្រឿងបរិក្ខារក្នុងបន្ទប់ និងបុគ្គលិកដែលពោរពេញដោយភាពទន់ភ្លន់ ដើម្បីធានាថាលោកអ្នកអាចសម្រាកព្យាបាលប្រកបដោយផាសុកភាព និងគ្មានភាពតានតឹង។
ជ្រើសរើសសេវាជំងឺសម្រាកពេទ្យនៅ ខេមា ដែលតែងតែផ្តល់អាទិភាពទៅលើសុខភាព និងផាសុកភាពរបស់លោកអ្នក។
នៅពេលដែលចាំបាច់ត្រូវមានការថែទាំដិតដល់ ផ្នែកថែទាំជំងឺធ្ងន់របស់ខេមា បានត្រៀមខ្លួនយ៉ាងពេញលេញក្នុងការផ្តល់ការថែទាំវេជ្ជសាស្រ្តពិសេសសម្រាប់ករណីស្មុគស្មាញបំផុត។ ក្រុមការងារដែលមានជំនាញខ្ពស់ រួមទាំងគ្រូពេទ្យ គិលានុបដ្ឋាយិកាថែទាំជំងឺធ្ងន់ និងគ្រូពេទ្យឯកទេសវេជ្ជសាស្ត្ររបស់យើង ធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីធានាថាមនុស្សជាទីស្រលាញ់របស់ អ្នកទទួលបានការព្យាបាលកម្រិតខ្ពស់បំផុត និងទទួលបានការត្រួតពិនិត្យតាមដានជាប្រចាំ។
ប៉ុន្តែនៅ ខេមា យើងផ្ដល់ជូនលោកអ្នកលើសពីការថែទាំពិសេស។ យើងផ្ដោតអាទិភាពលើផាសុកភាពរបស់អ្នកជំងឺនៅគ្រប់ដំណាក់កាលទាំងអស់នៃដំណើរការព្យាបាល ដោយមានផ្ដល់ជូនដូចជាបន្ទប់ឯកជន គ្រែពិសេសសម្រាប់អ្នកជំងឺ និងការគ្រប់គ្រងការឈឺចាប់ បង្កើតបានជាបរិយាកាសអំណោយផលសម្រាប់ការជាសះស្បើយឡើងវិញ។ ក្រុមការងាររបស់យើង យល់ពីផលប៉ះពាល់ផ្លូវអារម្មណ៍របស់ក្រុមគ្រួសារដែលបណ្ដាលមកពីស្ថានភាពទាំងនេះ និងផ្តល់ការគាំទ្រ ក៏ដូចជាផ្ដល់ព័ត៌មានច្បាស់លាស់នៅពេញមួយដំណើរឆ្ពោះទៅរកការជាសះស្បើយ របស់មនុស្សជាទីស្រលាញ់របស់អ្នក។
ជឿជាក់លើ ខេមា នៅពេលជួបប្រទះបញ្ហាសុខភាពធ្ងន់ធ្ងរ។
តើអ្នកកំពុងបារម្ភអំពីសុខភាពបេះដូងរបស់អ្នកមែនទេ? សូមមកទទួលយកសេវាកម្មនៅផ្នែកជំងឺបេះដូងនៃមន្ទីរពហុព្យាបាលអន្តរជាតិខេមា។ គ្រូពេទ្យឯកទេសជំងឺបេះដូងដ៏គួរឱ្យគោរពរួមជាមួយនឹងគ្រឿងបរិក្ខារបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតរបស់យើង នឹងផ្តល់ជូននូវវិធីសាស្រ្តដ៏គ្រប់ជ្រុងជ្រោយក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលគ្រប់ផ្នែកទាំងអស់នៃជំងឺបេះដូង។
បន្ទប់ព្យាបាលជំងឺបេះដូងនៅនឹងកន្លែង និងបច្ចេកវិទ្យាទំនើបរបស់ ខេមា ឬ “បន្ទប់ព្យាបាលជំងឺបេះដូង (Cath Lab)” ផ្តល់នូវបរិយាកាសមួយដែលការវះកាត់គឺមានលក្ខណៈតូចបំផុតសម្រាប់ដំណើរការវះកាត់ធ្វើរោគវិនិច្ឆ័យ និងការព្យាបាលកម្រិតខ្ពស់។ ចំណុចនេះ មានន័យថា អ្នកជំងឺឆាប់ជាសះស្បើយ លឿនជាងមុន និងមិនសូវមានភាពតានតឹង។
មិនថាអ្នកត្រូវការការត្រួតពិនិត្យជាប្រចាំ ការវះកាត់ស្មុគស្មាញ ឬការគ្រប់គ្រងស្ថានភាពបេះដូងជាបន្តនោះទេ ពួកយើងប្តេជ្ញាផ្តល់ការថែទាំលក្ខណៈផ្ទាល់ខ្លួនដោយក្តីស្រលាញ់ និងប្រកបដោយជំនាញ។
ជឿជាក់លើ ខេមា ឱ្យការពារសុខភាពបេះដូងរបស់អ្នក។
ទទួលយកបទពិសោធន៍ដ៏ពិសេសក្នុងការថែទាំសុខភាពប្រព័ន្ធរំលាយអាហារ និងថ្លើមរបស់អ្នកនៅមន្ទីរពហុព្យាបាលអន្ដរជាតិខេមា។ ផ្នែកជំងឺប្រព័ន្ធរំលាយអាហារ និងជំងឺថ្លើមរបស់យើង មានភាពលេចធ្លោដ៏ឧត្តម ដោយសារតែគ្រូពេទ្យឯកទេសរោគក្រពះពោះវៀន និងគ្រូពេទ្យជំនាញផ្នែកជំងឺថ្លើម ដែលមានវិញ្ញាបនបត្រទទួលស្គាល់ទូលំទូលាយ ដែលប្រើប្រាស់ជំនាញ និងបច្ចេកវិទ្យាក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺជាច្រើនប្រភេទ ចាប់ពីបញ្ហារំលាយអាហារប្រចាំថ្ងៃ រហូតដល់ជំងឺថ្លើមដែលស្មុគស្មាញផងដែរ។
យើងផ្តល់ជូននូវនីតិវិធីវះកាត់ចោះតិចតួចបំផុត ដូចជាការឆ្លុះក្រពះពោះវៀន និងកញ្ចប់នៃការ ធ្វើតេស្តរោគវិនិច្ឆ័យគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើការវាយតម្លៃឱ្យបានត្រឹមត្រូវ។ ក្រុមការងាររបស់យើង បានរៀបចំបង្កើតផែនការថែទាំផ្ទាល់ខ្លួនតាមអ្នកជំងឺ ហើយធ្វើការសហការគ្នាជាមួយអ្នកឯកទេសផ្សេងទៀត ដើម្បីធានាផ្ដល់ជូនអ្នកនូវវិធីសាស្រ្តព្យាបាលដែលមានប្រសិទ្ធភាពបំផុត។
ជ្រើសរើស ខេមា ជាដៃគូរបស់អ្នកក្នុងការទទួលបាននូវសុខភាពប្រព័ន្ធរំលាយអាហារ និងសុខភាពថ្លើមដែលល្អបំផុត។
នៅមន្ទីរពហុព្យាបាលអន្ដរជាតិ ខេមា យើងយល់ច្បាស់ថាការវះកាត់អាចជារឿងគួរឱ្យភ័យខ្លាច។ ដូច្នេះ ក្រុមគ្រូពេទ្យវះកាត់ទូទៅរបស់យើងបានផ្តល់អាទិភាពទៅលើការផ្ដល់ភាពធូរស្រាលដល់អ្នកជំងឺ រួមជាមួយនឹងការថែទាំពិសេស។ គ្រូពេទ្យវះកាត់ដែលមានការទទួលស្គាល់របស់យើង មានភាពនាំមុខគេក្នុងវិស័យរបស់ពួកគេ ហើយយើងប្រើប្រាស់បច្ចេកវិទ្យាទំនើបនៅក្នុងបន្ទប់វះកាត់របស់យើង។
ខេមា ផ្ដោតលើសពីជំនាញ។ គិលានុបដ្ឋាយិកា ដែលមានការប្តេជ្ញាចិត្តរបស់យើង ដើរតួជាអ្នកណែនាំដ៏គួរជាទីទុកចិត្តរបស់អ្នក ដោយផ្តល់ការគាំទ្រប្រកបដោយក្តីមេត្តា នៅពេញមួយ ដំណើរការព្យាបាលរបស់អ្នក។ ចាប់ពីការពិគ្រោះយោបល់មុននីតិវិធីព្យាបាលដ៏ច្បាស់លាស់ និងជាក់លាក់ រហូតដល់ការសម្រាកព្យាបាលជាសះស្បើយឡើងវិញដោយសុវត្ថិភាពនៅក្នុងបន្ទប់សម្រាកឯកជន យើងធានាថាអ្នកនឹងទទួលបានអារម្មណ៍ ខ្លួនទទួលបានព័ត៌មាន និងការយកចិត្តទុកដាក់នៅគ្រប់ជំហាននៃដំណើរការព្យាបាលទាំងមូល។
ជ្រើសរើស ខេមា ដែលឧត្តមភាពក្នុងការថែទាំ ផ្ដោតលើផាសុកភាពរបស់អ្នកជំងឺ
នៅមន្ទីរពហុព្យាបាលអន្តរជាតិខេមា ផ្នែកជំងឺទូទៅ ដើរតួនាទីជាមូលដ្ឋានគ្រឹះនៃការ ប្តេជ្ញាចិត្តរបស់យើងចំពោះការថែទាំសុខភាពផ្ទាល់ខ្លួនគ្រប់ជ្រុងជ្រោយ។ គ្រូពេទ្យដែលមានការទទួលស្គាល់របស់ យើងមានបទពិសោធន៍ជាច្រើនក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលតាមស្ថានភាពជាច្រើន ចាប់ពីជំងឺ ទូទៅ រហូតដល់បញ្ហាវេជ្ជសាស្ត្រស្មុគស្មាញ។
មិនថាអ្នកត្រូវការពិនិត្យសុខភាពប្រចាំឆ្នាំ ការប្រឹក្សាអំពីការថែទាំបែបបង្ការ ឬការគ្រប់គ្រងជំងឺរ៉ាំរ៉ៃនោះទេ យើងនៅទីនេះដើម្បីលោកអ្នក។ យើងផ្តល់ជូននូវការធ្វើតេស្តរោគវិនិច្ឆ័យកម្រិតខ្ពស់ និងសហការជាមួយអ្នកឯកទេសនានានៅគ្រប់ជំនាញទាំងអស់ ដើម្បីធានាថាលោកអ្នកទទួលបានការថែទាំដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយបំផុតតាមដែលអាចធ្វើទៅបាន។ ការប្តេជ្ញាចិត្តរបស់យើង គឺដើម្បីសុខុមាលភាពរបស់លោកអ្នក ដែលផ្តល់ជូនដោយក្តីមេត្តា និងប្រកបដោយជំនាញ។
ទាក់ទងមកយើងថ្ងៃនេះ ហើយអនុញ្ញាតឱ្យយើងក្លាយជាដៃគូថែទាំសុខភាពរបស់អ្នក។
តើអ្នកកំពុងប្រឈមមុខនឹងបញ្ហាសរសៃឈាមខួរក្បាលមែនទេ? ជ្រើសរើសផ្នែកផ្នែកប្រព័ន្ធប្រសាទ និងការវះកាត់ប្រព័ន្ធប្រសាទរបស់ ខេមា ជាអ្នកនាំផ្លូវអ្នកទៅរកការធ្វើរោគវិនិច្ឆ័យ ព្យាបាល និងគ្រប់គ្រងជំងឺ ទោះបីជាអ្នកស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ គ្រូពេទ្យវះកាត់ប្រព័ន្ធប្រាសាទដែលទទួលបានការបណ្តុះបណ្តាលរបស់យើងសហការគ្នាយ៉ាងរលូន ផ្តល់នូវដំណោះស្រាយវះកាត់ដែលមានការចោះតិចតួចបំផុត និងកម្រិតខ្ពស់នៅពេលចាំបាច់។ យើងប្រើប្រាស់បច្ចេកវិទ្យាដើម្បី រោគវិនិច្ឆ័យ និងរៀបចំផែនការព្យាបាលឱ្យបានច្បាស់លាស់ ចាប់ពីការឈឺក្បាលរ៉ាំរ៉ៃរហូតដល់វិបត្តិ ចលនាស្មុគស្មាញ។
យើងយល់ច្បាស់ថា ស្ថានភាពប្រព័ន្ធប្រសាទអាចជាបញ្ហាទុក្ខព្រួយសម្រាប់អ្នកជំងឺជាច្រើន។ ហេតុនេះហើយ បានជាអ្នកឯកទេសរបស់យើងមានបទពិសោធន៍ក្នុងការប្រាស្រ័យទាក់ទងយ៉ាងយកចិត្តទុកដាក់ និងផ្ដល់ការប្រឹក្សាដើម្បីធ្វើឱ្យអ្នកមានភាពធូរស្រាលក្នុងអំឡុងពេលដ៏លំបាកនេះ។
ជឿទុកចិត្តលើ មន្ទីរពហុព្យាបាលអន្តរជាតិខេមា ឱ្យធ្វើជាដៃគូរបស់អ្នក និងគាំទ្រដំណើរការព្យាបាល និងការជាសះស្បើយរបស់អ្នក។
នៅពេលប្រឈមមុខនឹងបញ្ហាតម្រងនោម សូមជឿជាក់លើអ្នកជំនាញផ្នែកជំងឺតម្រងនោម និងលាងឈាមរបស់មន្ទីរពហុព្យាបាលអន្តរជាតិខេមាចុះ។ អ្នកឯកទេសដែលមានបទពិសោធន៍ និងមានវិញ្ញាបនបត្រទទួលស្គាល់របស់យើង ប្រើប្រាស់បច្ចេកវិទ្យាធ្វើរោគវិនិច្ឆ័យដើម្បីបញ្ជាក់ពីមូលហេតុនៃបញ្ហាតម្រងនោម និងបង្កើតផែនការផ្ទាល់ខ្លួនដើម្បីព្យាបាល និងគ្រប់គ្រងស្ថានភាពជំងឺរបស់អ្នក។
យើងប្រើប្រាស់វិធីសាស្រ្តដែលរួមបញ្ចូលនូវយុទ្ធសាស្ត្រគ្រប់គ្រងបែបអភិរក្ស ការកែប្រែរបៀបរស់នៅ ហើយប្រសិនបើចាំបាច់ យើងនឹងធ្វើការលាងឈាមដោយប្រើឧបករណ៍ដែលមានគុណភាពខ្ពស់ នៅក្នុងបរិយាកាសប្រកបដោយផាសុកភាព។ ក្រុមគ្រូពេទ្យរបស់យើងផ្តល់ការ គាំទ្រ និងការអប់រំជា បន្តបន្ទាប់ ផ្តល់ភាពការគាំទ្រដល់លោកអ្នកក្នុងការគ្រប់គ្រងស្ថានភាពរបស់អ្នក និងធ្វើឱ្យគុណភាព ជីវិតរបស់អ្នកល្អប្រសើរឡើងវិញ។
នៅ ខេមា យើងនឹងនៅក្បែរអ្នកគ្រប់ដំណាក់កាលរហូតទាល់តែតំរងនោមមានសុខភាពល្អ។
នៅផ្នែកសម្ភព និងរោគស្ត្រីរបស់ ខេមា យើងតែងតែរីករាយអបអរសាទររាល់ដំណើររបស់ស្រ្តីគ្រប់រូប។ គ្រូពេទ្យសម្ភព និងរោគស្ត្រី ដែលមានការទទួលស្គាល់របស់យើងបានត្រៀមខ្លួនជាស្រេចដើម្បីស្តាប់ និងស្វែងយល់ពីតម្រូវការពិសេសរបស់អ្នក និងផ្តល់ជូនអ្នកនូវការថែទាំប្រកបដោយភាពទន់ភ្លន់នៅគ្រប់ដំណាក់កាលទាំងអស់។ រាប់ចាប់ពីការពិនិត្យ និងការពន្យារកំណើត រហូតដល់ការសម្រាលកូន និងលើសពីនេះទៀត យើងនឹងនៅទីនេះដើម្បីលោកអ្នក។
យើងប្រើប្រាស់បច្ចេកវិទ្យាដើម្បីធានាថាការធ្វើរោគវិនិច្ឆ័យមានលក្ខណៈច្បាស់លាស់ ប្រសិនបើអាច ធ្វើទៅបាន យើងនឹងព្យាយាមឱ្យមានការវះកាត់តិចតួចបំផុត។ ផ្នែកសម្ភព និងសម្រាលរបស់យើង ផ្ដោតអាទិភាពទៅលើសុវត្ថិភាព និង ផាសុកភាព ដែលត្រូវបានកែសម្រួលយ៉ាងល្អិតល្អន់ទៅតាមចំណូលចិត្ត និងផែនការសម្រាលរបស់បុគ្គលម្នាក់ៗ។
នៅមន្ទីរពហុព្យាបាលអន្តរជាតិខេមា យើងផ្តល់សិទ្ធិអំណាចដល់ស្ត្រីឱ្យឆ្លងកាត់គ្រប់ដំណាក់កាល នៃជីវិតរបស់ពួកគេដោយទំនុកចិត្ត និងភាពរីករាយ។ នេះគឺជាដំណើរនៃការថែទាំសុខភាពរបស់អ្នក ហើយយើងពិតជាមានកិត្តិយសដែលបាននៅក្បែរ និងមើលថែទាំអ្នក។
នៅពេលដែលត្រូវធ្វើរោគវិនិច្ឆ័យរកជំងឺមហារីក អ្នកស័ក្ដិសមនឹងទទួលបានការថែទាំពីអ្នកជំនាញ ដោយការយល់ចិត្តដោយមិនប្រែប្រួល។ នៅមជ្ឈមណ្ឌលជំងឺមហារីករបស់ ខេមា គ្រូពេទ្យឯកទេសផ្នែកជំងឺមហារីកដែលមានការទទួលស្គាល់ និងក្រុមអ្នកឯកទេសដ៏យកចិត្តទុកដាក់របស់យើង នឹងធ្វើការរួមគ្នា ដើម្បីផ្តល់នូវវិធីសាស្រ្តគ្រប់ជ្រុងជ្រោយ និងតម្រូវតាមលក្ខខណ្ឌផ្ទាល់ខ្លួនសម្រាប់ ការព្យាបាលរបស់អ្នក។ យើងប្រើប្រាស់ឧបករណ៍វិនិច្ឆ័យសម្រាប់ការកំណត់ដំណាក់កាលដែលត្រឹមត្រូវ និងប្រើប្រាស់វិធីព្យាបាលចុងក្រោយបំផុត ដែលរួមមានទាំងការវះកាត់ ការព្យាបាលដោយបាញ់កាំរស្មី ការការវិភាគជំងឺមហារីកបែបវេជ្ជសាស្ត្រ និងការព្យាបាលសាកល្បង។
ការប្តេជ្ញាចិត្តរបស់យើងគឺលើសពីការព្យាបាល ដែលនោះគឺ ការផ្តល់សេវាថែទាំ និងការប្រឹក្សាប្រកបដោយការគាំទ្រ ដើម្បីដោះស្រាយបញ្ហាសុខុមាលភាពផ្លូវអារម្មណ៍ និងរាងកាយ។ នៅមន្ទីរ ពហុព្យាបាលអន្តរជាតិ ខេមា ពួកយើងនឹងធ្វើដំណើរនៅលើវិថីនេះជាមួយអ្នកគ្រប់ជំហាន។
ជឿជាក់លើយើងឱ្យធ្វើជាដៃគូរបស់អ្នកក្នុងការកម្ចាត់ជំងឺមហារីក។
ការឈឺចាប់រ៉ាំរ៉ៃ អាចប៉ះពាល់ធ្ងន់ធ្ងរដល់គុណភាពជីវិតរបស់អ្នក។ នៅមជ្ឈមណ្ឌលគ្រប់គ្រងការឈឺ ចាប់របស់ខេមា យើងយល់អំពីការលំបាកនេះ។ អ្នកជំនាញឯកទេសដែលមានវិញ្ញាបនបត្រទទួលស្គាល់របស់យើងប្រើប្រាស់វិធីសាស្រ្តដែលគ្រប់ជ្រុងជ្រោយ និងជាលក្ខណៈបុគ្គល ដោយប្រើប្រាស់ឧបករណ៍វិនិច្ឆ័យ ដើម្បីកំណត់ប្រភពនៃការឈឺចាប់របស់អ្នក និងបង្កើតផែនការព្យាបាលដែលស្របតាម តម្រូវការជាក់លាក់របស់អ្នក។ វិធីសាស្រ្តនៃការព្យាបាលនេះអាចរួមបញ្ចូលនូវយុទ្ធសាស្ត្រចម្រុះជាច្រើន រួមទាំងការគ្រប់គ្រងដោយការប្រើឱសថ នីតិវិធីដែលមានការវះកាត់តិចតួចបំផុត និងការព្យាបាលដោយចលនា។
ក្រុមការងាររបស់ខេមា បង្កើតនូវបរិយាកាសដែលមានការសហការគ្នា ដែលយើងអាចធ្វើការរួមគ្នា ជាមួយអ្នក ដើម្បីសម្រេចនូវការគ្រប់គ្រងការឈឺចាប់រយៈពេលវែង និងផ្តល់សិទ្ធិអំណាច ឱ្យអ្នកទាញយកភាពជាម្ចាស់លើជីវិតរបស់អ្នកមកវិញ។
អនុញ្ញាតឱ្យយើងដឹកនាំអ្នកនៅលើផ្លូវរបស់អ្នកឆ្ពោះទៅរកជីវិតដែលគ្មានការឈឺចាប់។
តើអ្នកកំពុងបារម្ភពីកូនតូចៗរបស់អ្នកមែនទេ? ផ្នែកផ្នែកជំងឺកុមារនៅខេមា ត្រូវបានបង្កើតឡើងដោយស្នាមញញឹម។ ក្រុមគ្រូពេទ្យផ្នែកជំងឺកុមារដែលបានទទួលការបណ្តុះបណ្តាលខ្ពស់ និងគិលានុបដ្ឋាយិកា ដែលមានចិត្តមេត្តារបស់យើងធានាបានថាកូនរបស់លោកអ្នកទទួលបាន ការព្យាបាលដែលល្អបំផុត ក្នុងបរិយាកាសពោរពេញដោយការស្វាគមន៍ និងស្ងប់ស្ងាត់។ ខេមា ផ្តល់សេវាកម្មដ៏ទូលំទូលាយ សម្រាប់កុមារ ចាប់ពីការពិនិត្យសុខភាពជាប្រចាំ និងការចាក់ថ្នាំបង្ការ ដែលជាសញ្ញានៃការ ចាប់ផ្តើមដំណើរការថែទាំសុខភាពរបស់កូនលោកអ្នក រហូតដល់ការថែទាំបែបឯកទេសសម្រាប់ ស្ថានភាពស្មុគស្មាញនានា និងផលវិបាកដែលមិនអាចប្រមើលមើលជាមុនបាន។
យើងក៏យល់ច្បាស់ផងដែរថា ការទៅជួបពេទ្យអាចធ្វើឱ្យកុមារមានភាពតានតឹង ដូច្នេះក្រុមគ្រូពេទ្យរបស់យើងតែងតែខិតខំធ្វើយ៉ាងណាឱ្យបទពិសោធន៍នៃការទទួលការថែទាំនីមួយៗមានភាពវិជ្ជមាន និងទុកចិត្តបាន។
សូមអនុញ្ញាតឱ្យ ខេមា ធ្វើជាដៃគូក្នុងការចិញ្ចឹមកូនប្រកបដោយសុភមង្គល និងមានសុខភាពល្អ។
បន្ទាប់ពីការរងរបួស ការព្យាបាលដោយចលនាគឺជាយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពបំផុតក្នុងការធ្វើ ឱ្យអ្នកត្រឡប់មកជាសះស្បើយ និងមានជីវិតបែបសកម្មឡើងវិញ។ នៅផ្នែកព្យាបាលដោយចលនា និងមជ្ឈមណ្ឌលស្តារនីតិសម្បទារបស់មន្ទីរពហុព្យាបាលអន្ដរជាតិខេមា ក្រុមគ្រូពេទ្យរបស់យើង ប្រើប្រាស់វិធីសាស្រ្តមានលក្ខណៈផ្ទាល់ខ្លួន ដោយរៀបចំផែនការព្យាបាល ដែលដោះស្រាយតម្រូវការ និងគោលដៅជាក់លាក់របស់អ្នក។ បុគ្គលិកដ៏យកចិត្តទុកដាក់នៅខេមា នឹងផ្តល់ការគាំទ្រ និងការលើកទឹកចិត្តជាបន្តបន្ទាប់នៅក្នុងដំណើរនៃការស្តារនីតិសម្បទារបស់អ្នក។
មិនថាអ្នកកំពុងព្យាបាលឱ្យសះស្បើយពីរបួសដោយសារលេងកីឡា ការប្ដូរសន្លាក់ ឬបញ្ហាប្រព័ន្ធសរសៃប្រសាទនោះទេ ពួកយើងប្តេជ្ញាផ្តល់ការគាំទ្រឱ្យអ្នក ដើម្បីទទួលបាននូវភាពឯករាជ្យឡើងវិញ និងធ្វើឱ្យសុខុមាលភាពទូទៅរបស់អ្នកប្រសើរឡើង។
សូមអនុញ្ញាតឱ្យ ខេមា ជួយអ្នកប្រើប្រាស់នូវសក្តានុពលរបស់អ្នកបានយ៉ាងពេញលេញ។
នៅពេលប្រឈមមុខនឹងការរងរបួស សូមអនុញ្ញាឱ្យក្រុមគ្រូពេទ្យផ្នែកវះកាត់បាក់បែកឆ្អឹង និងការវះកាត់លើថ្គាមនិងមុខ ដែលមានបទពិសោធន៍នៅមន្ទីរពហុព្យាបាលអន្ដរជាតិខេមាមើលថែទាំលោកអ្នក។ គ្រូពេទ្យវះកាត់ដែលមានជំនាញខ្ពស់របស់យើង ដែលបានទទួលការបណ្តុះបណ្តាលជាពិសេស ទាំងផ្នែកអន្តរាគមន៍សង្គ្រោះបន្ទាន់ និងការវះកាត់ស្ដារឡើងវិញ បានត្រៀមខ្លួនរួចរាល់ដើម្បី ដោះស្រាយការរងរបួសច្រើនប្រភេទ ចាប់ពីការប្រេះឆ្អឹងតិចតួច រហូតដល់របួសមុខដែលស្មុគស្មាញ។ ការប្រើប្រាស់បច្ចេកវិទ្យា និងវិធីសាស្រ្តសហការ យើងផ្តោតអាទិភាពទៅលើការរក្សាស្ថេរភាពភ្លាមៗ ក៏ដូចជា មុខងារ និងលទ្ធផលនៃសោភ័ណភាពរយៈពេលវែងផងដែរ។
ចាប់តាំងពីការវាយតម្លៃដំបូង និងការប្រឹក្សា រហូតដល់ការវះកាត់ និងដំណើរការទៅកាន់ភាពជាសះ ស្បើយឡើងវិញ ការលះបង់ និងក្តីមេត្តារបស់ក្រុមរបស់យើងនឹងនៅជាមួយអ្នកគ្រប់ដំណាក់កាលនៃការព្យាបាលទាំងអស់។
នៅ ខេមា យើងផ្ដល់ការគាំទ្រគ្រប់បែបយ៉ាងដើម្បីឱ្យអ្នកជំងឺជាសះស្បើយប្រកបដោយទំនុកចិត្ត។